ឯកឧត្តម ប៉ែន បូណា៖ តម្លៃសន្តិភាពនៅកម្ពុជា ក្លាយជាគំរូនៃការកសាងសន្តិភាពនៅលើពិភពលោក ក្រោមនយោបាយឈ្នះ-ឈ្នះ

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមឱ្យប្រជាពលរដ្ឋខ្មែរអបអរសាទរ និងមានមោទនភាព ដែលកម្ពុជាបានជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំង នៃគណៈកម្មការកសាងសន្តិភាព អង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦ ក្នុងសម័យប្រជុំពេញអង្គលើកទី៥៤ នៃមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។ ឯកឧត្តមបន្តថា ការជាប់ឆ្នោតនេះបានបង្ហាញថា តម្លៃសន្តិភាពនៅកម្ពុជា បានក្លាយជាគំរូ នៃការកសាងសន្តិភាព នៅលើពិភពលោក ក្រោមនយោបាយឈ្នះ-ឈ្នះ។

ការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាពិសេសជាមួយទូរទស្សន៍បាយ័នព័ត៌មាន (BTV) នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ លើប្រធានបទ «ទិវាសន្តិភាពនៅកម្ពុជា ថ្ងៃទី២៩ ធ្នូ បញ្ជាក់ពីគុណតម្លៃសន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម»។

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg