(ភ្នំពេញ) ៖ ស្ថិតក្នុងបរិវេណផ្សារបឹងកេងកង រាជធានីភ្នំពេញ ក្រុមការងារ អ.ប.ព. ក្រុមទី៣ ដឹកនាំដោយលោក គឹម ស៊ីដារ៉ា នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចុះយុទ្ធនាការចុះផ្សព្វផ្សាយទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ ដល់សាធារណជន និងអាជីវករ ឱ្យបានដឹង បានស្គាល់អំពី អ.ប.ព. និងពីគោលបំណង និងអត្ថន័យ ទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ព្រមទាំងរបៀបដាក់ពាក្យប្ដឹងមក អ.ប.ព. ករណីបានដឹងពីអំពើពុករលួយ។