ស្រុកកៀនស្វាយ៖ នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ លោកស្រី ង៉ាម វាសនា នាយករដ្ឋបាលសាលាស្រុក និងជាសមាជិកគណៈកម្មាធិការអនុសាខាកាកាបទក្រហមកម្ពុជាស្រុក តំណាងលោក ឡូវ សុខសាន អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសខាកាកបាទក្រហមកម្ពុជាស្រុកកៀនស្វាយ បានអញ្ជើញចូលរួមជាមួយក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដឹកនាំដោយលោក ទៀង សុគន្ធ នាយកសាខា តំណាង ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ចុះជួបសំណេះសំណាលនិងយកអំណោយឧបត្ថម្ភជូនអង្គការវិទ្យាស្ថានអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និងចរិតលក្ខណៈ ស្ថិតនៅឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
អំណោយដែរសាខាកាកបាទក្រហមកម្ពុជាផ្ដល់ជូនរួមមានអង្ករ ២០០០គីឡូក្រាម មី ១០កេស ទឹកត្រី ១០យួរ ទឹកស៊ីអ៉ីវ ១០យួរ ភេសជ្ជៈ ១០កេស ទឹកសុទ្ធ ១០កេស ត្រឹខ ១កេសធំ និងថវិកា ២លានរៀល។