ក្នុងគោលដៅនៃការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់សាធារណៈ ដែលជាការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងស្ថាប័ន លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា(គ.វ.រ.) បានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. លេខាធិការដ្ឋាន គ.វ.រ.។ កិច្ចប្រជុំនៅសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី២៩ ខែវិច្ឋិកា ឆ្នាំ២០២៤ ជាការពិនិត្យលើសេចក្តីព្រាងសារាចរ ស្តីពី Çការកំណត់ និងការអនុវត្តមុខងារនៅតាមក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិÈ។