អង្គភាពផ្តល់សេវាសាធារណៈគំរូវិស័យសុខាភិបាលរបស់កម្ពុជា ចែករំលែកបទពិសោធជូនអង្គភាពផ្តល់សេវាសាធារណៈ នៅព្រះរាជាណាចក្រថៃ

នៅក្នុងដំណើរទស្សនកិច្ចទៅព្រះរាជាណាចក្រថៃ អង្គភាពផ្តល់សេវាសាធារណៈគំរូវិស័យសុខាភិបាលឆ្នាំ២០២៣ ចំនួន១០អង្គភាព ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា បានទៅទស្សនកិច្ចនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យស្រុក ក្នុងខេត្តអយុធ្យា  ខេត្តប៉ាធុមថានី  និងទីក្រុងបាងកក រយៈពេល៤យប់៥ថ្ងៃ។