កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើការស្រាវជ្រាវបង្ក្រាបករណី កំហែងយក (ប្រាក់) និងការក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង។
-កើតហេតុ៖ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤
-ចំណុចកើតហេតុ៖ ភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។
**ជនសង្ស័យចំនួន០២នាក់
១.ឈ្មោះ សូរ សំបូរ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកសារព័ត៌មាន (ចាងហ្វាងកាសែត អេសអេសប៊ីធីវីញូស៍ SSBTVNews) មានទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
២.ឈ្មោះ នឿប ប៊ុន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនិពន្ធនាយក (កាសែតអេសអេសប៊ីធីវីញូស៍ SSBTVNews) មានទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
**វត្ថុតាងរួមមាន
១.ទូរសព្ទចំនួន០៣គ្រឿង (១.ម៉ាក OPPO ពណ៌ខ្មៅ, ២.ម៉ាក OPPO ពណ៌ខៀវលាយខ្មៅ, ៣.ម៉ាក Samsung ពណ៌ខ្មៅ)
២.បណ្ណអ្នកសារព័ត៌មាន ចំនួន០២សន្លឹក ។
+តាមការសាកសួរ ជនសង្ស័យទាំង០២នាក់បានឆ្លើយសារភាពថា៖
-តាមចម្លើយសារភាពរបស់ឈ្មោះ នឿប ប៊ុន ថា ខ្លួនមានតួនាទីជានិពន្ធនាយកគេហទំព័រ អេសអេសប៊ីធីវីញូស៍ (SSBTVNews) និងមានបណ្ណសារព័ត៌មាន អត្តលេខ ០០៩៥៦ ចេញដោយ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មានឆ្នាំ២០២៤ ចំណែកឯ គេហទំព័ររស្មីខេត្តកណ្តាលធីវីញ៉ូ ដែលខ្លួនគ្រប់គ្រង និងធ្វើនាមបណ្ណដាក់ឈ្មោះខ្លួនឯងជាចាងហ្វាយសម្រាប់ចែកឲ្យអ្នកសារព័ត៌មានផ្សេងទៀតនោះ គឺមិនមានអាជ្ញាបណ្ណពីក្រសួងព័ត៌មាននោះទេ។
-តាមចម្លើយសារភាពរបស់ឈ្មោះ សូរ សំបូរ ថា ខ្លួនមានតួនាទីជាចាងហ្វាយគេហទំព័រ អេសអេសប៊ីធីវីញូស៍ (SSBTVNews) ហើយឈ្មោះ នឿប ប៊ុន ត្រូវជាប្អូនថ្លៃ មានតួនាទីជានិពន្ធនាយក ។ នៅថ្ងៃទី១៣,១៤ខែធ្នូ ឆ្នាំ២០២៤ ខ្លួន បានបង្ហោះនៅលើគេហទំព័រ អេសអេសប៊ីធីវីញូស៍ (SSBTVNews) ខុសពីការពិតគ្មានប្រភពនិងមូលដ្ឋានច្បាស់លាស់ ធ្វើឲ្យប៉ះពាល់ដល់ កិតត្តិយស កេរ្ត៍ឈ្មោះ សេចក្ដីថ្លៃថ្នូរ ថ្នាក់ដឹងនាំនិងអាជ្ញាធរមានសមត្ថកិច្ចមែន ។ និងបានប្រើសារតាមតេឡេក្រាមជាអក្សរនិងសម្លេងគំរាមកំហែងទារប្រាក់ពីគណនីតេឡេក្រាម Veasna ហើយសូមទទួលស្គាល់ទៀតថានៅថ្ងៃទី១៤.១២.២០២៤ ខ្លួនពិតជាបានទទួលប្រាក់ចំនួន ២០០$ ចូលក្នុងគណនី ABA របស់ខ្លួន ជាថ្នូរនិងការមិនចុះផ្សាយនិងលុបព័ត៌មានដែលបានបង្ហោះកាលពីថ្ងៃទី១៣ ១៤ ខែធ្នូ ឆ្នាំ២០២៤ នោះមែន ។
ករណីនេះកម្លាំងជំនាញ កំពុងប្រមូលផ្តុំឯកសារ កសាងសំណុំរឿងតាមនីតិវិធី ។