ឱសានវាទ៧ថ្ងៃ កំណត់ជាកំហិត ដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

ឱសានវាទ៧ថ្ងៃ កំណត់ជាកំហិត ដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឱ្យក្រុមអ្នកផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់បញ្ឈប់សកម្មភាព ឈានចូលដល់ថ្ងៃចុងក្រោយហើយ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ។ ចាប់ពីថ្ងៃទី១១ ខែធ្នូ ស្អែកនេះតទៅ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នឹងធ្វើប្រតិបត្តិការបង្ក្រាប ដោយចាប់ឃាត់ខ្លួនអ្នកពាក់ព័ន្ធ និងស្នើបិទមធ្យោបាយនៃការផ្សព្វផ្សាយនោះមិនឱ្យដំណើរការតែម្ដង