គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ពុំពិនិត្យ ដោះស្រាយករណីវិវាទដីធ្លីរ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា បន្ទាប់ពីបានពិនិត្យ​ និងស្រាវជ្រាវលេីករណី​វិវាទដីធ្លីរវាងឈ្មោះ ពិន និង ជាមួយឈ្មោះ ជូ ពុន និងឈ្មោះ អ៊ូ ប៊ុនណារិទ្ធ​,​ ក្រសួង ដ.ន.ស. គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ពុំពិនិត្យ ដោះស្រាយករណីវិវាទដីធ្លីរវាងភាគីខាងលេី​ ដែលមានទីតាំងស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ បច្ចុប្បន្នភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ដោយយោងតាមការស្រាវជ្រាវ និងពិនិត្យចំនួន ៤ចំណុចដូចមាននៅក្នុងសេចក្តីប្រកាសព័ត៌មាននេះ។

៥ ធ្នូ ២០២៤

#ចុះបញ្ជីដីបង្ហើយ