នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ លោក ឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការនគរបាលជាតិស្ដីទី បានចូលរួមជា គណៈអធិបតី ថ្លែងសន្ទរកថាចំណាប់អារម្មណ៍ ក្នុងកម្មវិធី ទិវាសុវត្ថិភាពឌីជីថល ក្រោមមូលបទ ការកសាងទំនុកចិត្ត និងសុវត្ថិភាព ដែលរៀបចំដោយ សមាគមធនាគារនៅកម្ពុជា ប្រព្រឹត្តទៅនៅ សណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។ ក្នុងនោះ លោក ឧត្តមសេនីយ៍ទោ ក៏បានចូលរួមវាគ្មិន បទពិភាក្សារលើ ប្រធានបទ អនុលោមភាពបទប្បញ្ញត្តិ និងការចែករំលែកព័ត៌មានផងដែរ។ Wednesday, 22 May, 2024 ម៉ោង 15:48 pmដោយ ម៉ៅ ស្រីនាង 11 Facebook Twitter Telegram