————————
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម សូរ៉ាត ហ្សាគៀរ (Shohrat Zakir) អនុប្រធានគណៈកម្មាធិការអចិន្រ្ដៃយ៍ នៃសភាប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានឯកភាពនិងប្តេជ្ញាចិត្តរួមគ្នានៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាពកិច្ចសហប្រតិបត្តិការរដ្ឋសនៃភាប្រទេសទំាងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅទំាងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី ដែលនឹងនាំមកនូវផលប្រយោជន៍ជូនដល់ប្រទេស និងប្រជាជនទំាងសងខាង។ ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទំាងពីរបានធ្វើឡើងនៅក្នុងឱកាស សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម សូរ៉ាត ហ្សាគៀរ នាព្រឹកថ្ងៃទី២២ ខែឧសភាឆ្នាំ ២០២៤ នៅវិមានរដ្ឋសភា ខណៈពេល ឯកឧត្តមកំពុងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជាតបតាមការអញ្ជើញរបស់រដ្ឋសភាកម្ពុជា។