ការបង្កើតទិវាជាតិនៃការចងចាំ ដោយកំណត់យកថ្ងៃទី២០ ខែឧសភា ដើម្បីរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្មដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះ គឺជាផ្នែកមួយនៃសំណងរដ្ឋប្បវេណីបែបសមូហភាព ដែលផ្តល់ដោយសាលាក្តីខ្មែរក្រហម។ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយ ស្តីពី «ទិវាជាតិនៃការចងចាំ» ដែលចុះហត្ថលេខា និងត្រានៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយសម្តេចអគ្គសេនាមហាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដើម្បីរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្មដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
២០ ឧសភា «ទិវាជាតិនៃការចងចាំ»
