ក្រសួងយុត្តិធម៌ មានកិត្តិយសសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសាធារណជនមេត្តាជ្រាបថា ក្រសួងយុត្តិធម៌បានសម្រេចជ្រើសរើសបេក្ខជន/បេក្ខនារីចំនួន ៨រូប ឱ្យចូលរួមកម្មវិធីអាហារូបករណ៍ថ្នាក់បណ្ឌិត សម្រាប់ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តនយោបាយ និងនីតិសាស្រ្តភូមិភាគនិរតី (Southwest University of Political Science and Law – SWUPL) នៃសាធារណរដ្ឋប្រជាមានិតចិន។
សេចក្ដីជូនដំណឹងស្ដីពីការសម្រេចជ្រើសរើសបេក្ខជនបេក្ខនារីឱ្យចូលរួម កម្មវិធីអាហារូបករណ៍ថ្នាក់បណ្ឌិតសម្រាប់ឆ្នាំ២០២៤នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត នយោបាយ និងនីតិសាស្រ្តភូមិភាគនិរតី នៃសាធារណរដ្ឋប្រជាមានិតចិន
