សេចក្តីជូនដំណឹង
អនុវត្តតាមគោលការណ៍ណែនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលមមាញឹកបំពេញការងារប្រចាំថ្ងៃផ្សេងៗ នៅថ្ងៃធ្វើការ។ ក្រុមការងារនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានរៀបចំឱ្យមានការទំនាក់ទំនង និងអញ្ជើញបងប្អូនប្រជាពលរដ្ឋ មកដកឯកសារដែលបានមកដាក់ពាក្យកែតម្រូវទិន្នន័យនិង មោឃភាពបញ្ជីអត្រានុកូលដ្ឋានសម្រេចរួចរាល់ នៅនាយកដ្ឋានអត្រានុកូលដ្ឋាន បន្ថែមរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង០៨ និង ០០នាទីព្រឹកដល់ម៉ោង១១ និង ៣០នាទី ។
សូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន។
សូមអរគុណ
ប្រភព: អគ្គនាយកដ្ឋានអរ្តសញ្ញាណកម្ម