សូមបងប្អូនប្រជាជនខ្មែរ ដែលធ្វើដំណើរទៅទីជិតទីឆ្ងាយ ឬត្រឡប់ទៅបំពេញការងារតាមគោលដៅរៀងៗខ្លួន សូមប្រកបដោយសុខសុវត្ថិភាព យោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក និងមានការប្រុងប្រយ័ត្នជាប់ជាប្រចាំ។
រយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ឈានចូល២៥៦៩ បានបញ្ចប់ដោយស្នាមញញឹម ភាពសប្បាយរីករាយ និងអនុស្សាវរីយ៍ល្អៗ នៃមហាគ្រួសារខ្មែរ ទាំងក្នុងប្រទេស និងក្រៅប្រទេស។
