ព្រោះក្រោយស្បថហេីយ ជីវិតគាត់ធ្លាក់ដល់ចំនុច0តែម្តង សូម្បីតែប្អូនស្រីសំលាញ់ក៏ចេញមកលាតត្រដាងការពិតច្បាស់ៗថា: មានប្រហោងក្នុងខ្ញុំដឹងថាការផុសនេះប្រាកដជាមានអ្នកពេញចិត្តនឹងមិនពេញចិត្ត
ម៉ាដាមដា គាត់មានចំណុចល្អនិងចំណុចអាក្រក់របស់គាត់ទទួលស្គាល់ រឿងខ្លះឆ្លាតជ្រុល រឿងខ្លះល្ងង់ជ្រុល បាត់បង់គ្រប់យ៉ាង
តែខ្ញុំសុំលើកពីចំណុចខ្លះៗនៃរឿងរ៉ាវពិតនៃជីវិតដែលគាត់បានជួប ដោយការនិយាយបំពានខ្លះរបស់បងប្អូនមួយចំនួនពិតជាលើសខ្លាំងរហូតបច្ចុប្បន្នគាត់មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ (លេបថ្នាំរាល់ថ្ងៃ)
មុនពេលកូវិត
:បញ្ហាផ្ទៃក្នុងក្រុមហ៊ុនមានអ្នកកឹបកេងចំនូល (ប្រហែល50មុឺន$ )(ប្តឹងផ្តល់អស់ពេលជាយូ)
:សាងសង់អាគារផលិតcosmetic នៅប្រទេសថៃត្រូវផ្អាកកំឡុងពេលមានកូវិត មេការសំណង់យកថ្លៃសាងសង់រត់
: បណ្តាក់ទុន ធ្វើគ្លីនិកកែសម្ផស្សផ្ទះបុរីជីបម៉ុង3ល្វែងបូកចូលគ្នាដេគ័ររួចជាស្រេចរួមឱសថស្ថានមួយកន្លែងផ្អាកមិនអាចដំណើរការ( តម្លៃខ្ពស់)
:ផលិតឡេលាបខ្លួន Da colla Cដើរទីផ្សារខុសខាតអស់ជិត80មុឺន$
ខំស្ដារទីផ្សារឡើងមកវិញ ជួលBA ចំណាយប្រហែល2.3 មុឺន$ ក្នុង1ខែ លទ្ធផលខាតដើម event ធំតារាបរទេសដូចជះលុយចោល
:បែកបាក់គ្រួសារ បាត់បង់អារម្មណ៍ក្នុងការគ្រប់គ្រងលុយសល់ប្រហែលតែ20% គឺចាយទាំងអស់ដោយគ្មានចំណូលទើបធ្វើឲ្យគាត់ដើរដល់ចំនុចដូចរាល់ថ្ងៃនេះ
ជាយូរមកហើយដែលខ្ញុំសុំមិនបញ្ចេញអ្វីទាំងអស់ ព្រោះខ្លាចមនុស្សគេស្អប់និយាយបែបណាក៍ស្អប់ តែខ្ញុំសុំចិត្តបងប្អូនចុះ ខ្ញុំមិនចង់បាត់បង់វត្តមានបងស្រីម្នាក់នេះទេ
រាល់ថ្ងៃសល់តែខ្ញុំម្នាក់ដែលអាចដែលអាចជួយរ៉ាប់រងបន្ទុកខ្លះៗជំនួសគាត់បាន ព្រោះមនុស្សល្អៗដែលនៅជាមួយកំឡុងពេលគាត់មានបាន គេរត់ចោលគាត់អស់ហើយ ហាមយកផុសបន្តដោយខុសពីអត្ថបទដើម
ពិតទេដែលគេល្បីតៗគ្នាថា ម៉ាដាមដាចាញ់ពាក្យសម្បថ?
