ក្នុងឱកាសពិធីបំពាក់ឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស ៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេចពិជ័យសេនា ទៀ បាញ់ និង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ខ្ញុំសូមគោរពអបអសាទរជូនពរសម្តេចទាំងពីរ ដែលព្រះមហាក្សត្របានត្រាស់បង្គាប់តម្លើងឋានន្តរសក្តិជូនសម្តេចទាំងពីរ។

ការតម្លើងឋានន្តរសក្តិនេះ គឺជាការផ្តល់ជូនដល់ថ្នាក់ដឹកនាំ និងជាឥស្សរជនជាន់ខ្ពស់ ដែលបានលះបង់ធ្វើពលិកម្មគ្រប់បែបយ៉ាង ប្រកបដោយឆន្ទៈមោះមុត សា្មរតីស្នេហាជាតិ ដោយយកជីវិតទៅប្តូរ ដើម្បីទទួលបានូវសុខសន្តិភាពជូនជាតិ​ មាតុភូមិ​ ប្រជាជន និងបានកសាងស្នាដៃជាច្រើនមិនអាចកាត់ថ្លៃបាន ក្នុងការអភិវឌ្ឍប្រទេសជាតិរហូតមកដល់បច្ចុប្បន្ន។

សូមគោរពជូនពរសម្តេចទាំងពីរ សូមទទួលបានសុខភាពល្អបរិបូរណ៍ និងប្រកបតែនឹងពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។