ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមជូនដំណឹងដល់បេក្ខជនទាំងអស់ ដែលបានដាក់ពាក្យសុំចូលរួមប្រឡងប្រជែងចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិឱ្យចូលបម្រើការងារនៅអធិការដ្ឋាននគរបាលក្រុងកំពង់សោម នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឱ្យបានជ្រាបថា សម័យប្រឡងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៧:០០នាទីព្រឹក នៅមណ្ឌលប្រឡងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ ។ 

បេក្ខជនទាំងអស់ត្រូវទៅមើលឈ្មោះ និងលេខរៀងរួមក្នុងបញ្ជីរាយនាមបេក្ខជនប្រឡងប្រជែង នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ ។ 

បញ្ជាក់ ៖ បទវិន័យ និងបម្រាម ក្នុងថ្ងៃប្រឡងសូមពិនិត្យមើលក្នុងសេចក្តីជូនដំណឹងខាងក្រោម ៕

————————- 

🙎ចុចទីនេះ ©️Channel🇰🇭®️@page