



ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការដឹកនាំរួមដើម្បីអនុវត្តផែនការលេខ ០០៣ ផក របស់ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍របស់ក្រុមប្រតិបត្តិការត្រួតពិនិត្យជនបរទេសនៅតាមបណ្តារាជធានី ខេត្ត។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈបញ្ជាការដឹកនាំរួម ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈបញ្ជាការដឹកនាំរួម ឯកឧត្តម អគ្គនាយករងអន្តោប្រវេសន៍ លោក លោកស្រីប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សមាជិកគណៈបញ្ជាការដឹកនាំរួម ប្រធានក្រុមប្រតិបត្តិការត្រួតពិនិត្យជនបរទេសនៅតាមបណ្តារាជធានី ខេត្ត និងក្រុមលេខាធិការជួយគណៈបញ្ជាការដឹកនាំរួម ជាច្រើនរូបទៀត។