ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា បន្ទាប់ពីបានពិនិត្យ និងស្រាវជ្រាវលេីករណីវិវាទដីធ្លីរវាងឈ្មោះ ពិន និង ជាមួយឈ្មោះ ជូ ពុន និងឈ្មោះ អ៊ូ ប៊ុនណារិទ្ធ, ក្រសួង ដ.ន.ស. គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ពុំពិនិត្យ ដោះស្រាយករណីវិវាទដីធ្លីរវាងភាគីខាងលេី ដែលមានទីតាំងស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ បច្ចុប្បន្នភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយយោងតាមការស្រាវជ្រាវ និងពិនិត្យចំនួន ៤ចំណុចដូចមាននៅក្នុងសេចក្តីប្រកាសព័ត៌មាននេះ។
៥ ធ្នូ ២០២៤
#ចុះបញ្ជីដីបង្ហើយ