នៅព្រឹកថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តតាកែវនិងជាសហប្រធានក្រុមការងារចុះមូលដ្ឋានស្រុកទ្រាំង ដោយ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអនុប្រធានសមាជិកក្រុមការងារចុះមូលដ្ឋានស្រុក ប្រធានសហប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង១៤និងបេក្ខជនពេញសិទ្ធិ និងបម្រុងក្រុមប្រឹក្សាខេត្ត លោកសាន ខុនប្រធានគណៈកម្មាធិការគណបក្សស្រុកស្តីទីអនុប្រធានគណៈកម្មាធិការគណបក្សស្រុក លោកលោកស្រីសមាជិកអចិន្ត្រៃយ៍គណបក្សស្រុក បានអញ្ជើញជាអធិបតី ភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី ៤ នៅទីស្នាក់ការគណបក្សស្រុកប្រជាជនកម្ពុជាស្រុកទ្រាំង។
ពិធីនេះដែរ ក៏មាននឹងការអញ្ជើញចូលរួមពីលោក លោកស្រីសមាជិកគណបក្សស្រុក លោក លោកស្រីជាបេក្ខជនពេញសិទ្ធិ នឹងបម្រុងក្រុមប្រឹក្សាស្រុក លោកប្រធាន អនុប្រធាន និងសមាជិកគណបក្សឃុំទាំង ១៤ឃុំភ្នាក់ងារគណបក្ស។