សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់  នៅវិមានសន្តិភាព។

នេះជាលើកទី២ ដែលបានជួបប្រជុំជាមួយឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលជាយន្តការប្រមូលផ្តុំពហុគំនិតជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រជាធិបតេយ្យ និងប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ជូនប្រជាជន និងសង្គមជាតិ។

រាជធានីភ្នំពេញ ព្រឹកសុក្រ ទី២៤ ឧសភា ២០២៤

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia