—
ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-កាណាដាលើកទី២១ ពីថ្ងៃទី២១-២២ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងអូតាវ៉ា ប្រទេសកាណាដា។
កិច្ចប្រជុំបានពិនិត្យឡើងវិញនូវវឌ្ឍនភាពការអនុវត្តនៃវិស័យអាទិភាពសំខាន់ៗ និងបានដាក់ចេញនូវទិសដៅអនាគតសម្រាប់កិច្ចសហប្រតិបត្តិការក្រោមភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-កាណាដា។ កិច្ចប្រជុំក៏បានផ្លាស់ប្តូរទស្សន:លើបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម ផងដែរ។
Cambodia’s ASEAN SOM Leader takes part in the 21st ASEAN-Canada Dialogue in Ottawa
His Excellency KUNG Phoak, Secretary of State of the Ministry of Foreign Affairs and International Cooperation and ASEAN SOM Leader of Cambodia attended the 21st ASEAN-Canada Dialogue 21-22 May 2024, in Ottawa, Canada.
The Dialogue reviewed the progress of the implementation of key priority areas and charted the future direction of ASEAN-Canada Strategic Partnership. The Dialogue also exchanged views on regional and international issues of common interests and concerns.