សាលាខេត្តកណ្ដាល៖ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ លោក ស៊ុម ធន អភិបាលរងស្រុក តំណាងលោកអភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយ រួមជាមួយលោកប្រធានការិយាល័យភូមិបាលស្រុកកៀនស្វាយ លោកមេឃុំបន្ទាយដែក និងមេភូមិកណ្តាលលើ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សា
ទី១.ករណីស្នើសុំចុះបញ្ជីដីធ្លី ស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាលនិងទី២.ករណីស្នើសុំដោះស្រាយករណីវិវាទដីរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល នៅសាលប្រជុំសាលាខេត្តកណ្ដាល។