ជិតដាច់ឆ្នាំចាស់នឹងផ្លាស់ចូលឆ្នាំថ្មីឆ្នាំ២០២៥សមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយដោយបានឃាត់ខ្លួនជនសង្ស័យ៦នាក់ក្នុងនោះមានម្នាក់ចាប់ខ្លួនតាមដីការ!

(ខេត្តកណ្តាល)
ដោយមានការចង្អុរបង្ហាញណែនាំពីលោកឧត្តមសេនីយីទោឈឿន សុចិត្តស្នងការខេត្តនិងលោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយដឹនាំកម្លាំងចុះបង្គ្រាបករណីគ្រឿងញៀនដោយបានឃាត់ខ្លួនជនសង្ស័យ៦នាក់ក្នុងនោះមានម្នាក់ចាប់ខ្លួនតាមដីការ។
ករណីទី១កើតហេតុនៅថ្ងៃទី១៦ខែឆ្នាំ២០២៤វេលាម៉ោង១៧.៥០នាទីនៅត្រង់ចំណុចភូមិជ័យឧត្តម២ឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្តាល។
ជនសង្ស័យមាន៤នាក់និងរត់គេចខ្លួន០១នាក់
១/ឈ្មោះកេត សុភ័ណ្ណហៅអាលៀនភេទប្រុសអាយុ៤២ឆ្នាំមុខរបរនេសាទត្រីរស់នៅភូមិព្រែកត្រែង២ឃុំសំរោងធំស្រុកកៀនស្វាយ។
២ឈ្មោះថុន ដេតភេទប្រុសអាយុ៤១ឆ្នាំមុខរបរនេសាទត្រីរស់នៅភូមិព្រែកត្រែង២ឃុំសំរោងធំស្រុកកៀនស្វាយ។
៣/ឈ្មោះឆោម ទីនភេទប្រុសអាយុ៣៥ឆ្នាំមុខរបរនេសាទត្រីរស់នៅភូមិជ័យឧត្តមសំរោងធំស្រុកកៀនស្វាយ។
៤/ឈ្មោះរ៉េត ហេងភេទប្រុសអាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិជ័យឧត្តមឃុំសំរោងធំស្រុកកៀនស្វាយ(រត់គេចខ្លួន)។
ចំពោះវត្ថុតាងដកហូតបានសង្ស័យជាសាធាតុញៀន០១កញ្ចប់តូច។

ចំពោះករណីទី២
កើតហេតុនៅថ្ងៃទី១៦ខែឆ្នូឆ្នាំ២០២៤វេលាម៉ោង២០.២០នាទីនៅត្រង់ចំណុចភូមិគគីរធំឃុំគគីរធំស្រុកកៀនស្វាយខេត្តកណ្តាល។
ឃាត់ខ្លួនជនសង្ស័យ២នាក់
១/ឈ្មោះយូ ស្រស់ភេទប្រុសអាយុ៤២ឆ្នាំមុខរបរជាងកាត់សក់រស់នៅភូមិរាំងដេកឃុំគគីរធំស្រុកកៀនស្វាយ។
២/ឈ្មោះផេន ច័ន្ទទិត្យភេទប្រុសអាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិរាំងដេកឃុំគគីរធំស្រុកកៀនស្វាយ។

ចំពោះវត្ថុតាងដកហូតបានរួមមាន
១/ម៉ាទឹកក០១កញ្ចប់តូច។
២/ម៉ូតូ២គ្រឿង។
៣)ទូរស័ឮ២គ្រឿង។

ចំពោះករណីទី៣
សមត្ថកិច្ចអនុវត្តតាមដីការចាប់ខ្លួនឈ្មោះសិដ្ឋ វណ្ណះភេទប្រុសអាយុ២៦ឆ្នាំមុខរបរមិនពិប្រាកដរស់នៅភូមិទួលត្នោតឃុំគគីរស្រុកកៀនស្វាយនិងបទល្មើសគ្រឿងញៀន។

គួរបញ្ចាក់ថា!កាលពីថ្ងៃទី១៦ខែឆ្នូឆ្នាំ២០២៤លោកអធិការស្រុកកៀនស្វាយបានបើកកិច្ចប្រជុំដាក់ផែនការដល់សមត្ថកិច្ចគ្រប់ផ្នែកដូចជាផ្នែកគ្រឿងញៀននិងផ្នែកព្រហ្មទណ្ឌត្រូវយកចិត្តទុកដាក់ចុះបង្គ្រាបបទល្មើសនៅក្នុងមូលដ្ឋានស្រុកកៀនស្វាយ។

លោកវរសេនីយ៍ទោ វង សែអធិការ រងស្រុកទទួលផ្នែកគ្រឿងញៀនបានដឹងថា!នៅមុនពេលកើតហេតុកម្លាំងប៉ុស្តិ៍និងកម្លាំងប្រជាការពារបានដឹកនាំកម្លាំងចុះល្បាតរក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានហើយក៍បានជួបប្រទះជនសង្ស័យនឹងឃាត់ខ្លួនធ្វើការសួរនាំនឹងឈានទៅធ្វើការស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់។

លោកអធិការ រងស្រុកថា!
ចំពោះជនសង្ស័យរួមនឹងវត្ថុតាងកសាងសំណុំរឿងបញ្ចូនខ្លួនទៅតុលាការដើម្បីចាត់ការតាមនិតិវិធី។
ដោយៈសម្រែកកូនខ្មែរ