Skip to content
- កណ្តាល ៖ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថក្រុងសំពៅពូន បន្ទាប់ពីទទួលពាក្យបណ្តឹងពីម្តាយជនរងគ្រោះ ពាក់ព័ន្ធករណី ចែកចាយរូបភាពអាសអាភាស ស្ថិតក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។
- ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានធ្វើការស្រាវជ្រាវឈានដល់កំណត់មុខសញ្ញា និង ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ភេទប្រុស យកមកអង្គភាពដើម្បីសាកសួរ។
- +វត្ថុតាងចាប់យករួមមាន: ទូរស័ព្ទ ០១គ្រឿង។
- បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។