យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបានធ្វើការវាយប្រហារ លើរោងចក្រប្រេងនៅក្នុងតំបន់ Oryol របស់ប្រទេសរុស្ស៊ី ដែលជាប្រភពផ្គត់ផ្គង់ប្រេងដ៏សំខាន់សម្រាប់កងទ័ពរុស្ស៊ី។

យន្តហោះគ្មានមនុស្សបើកបានវាយប្រហារលើស្ថានីយ Steel Horse ដែលមានចម្ងាយប្រហែល 170 គីឡូម៉ែត្រ (107 ម៉ាយ) ពីព្រំដែនជាមួយអ៊ុយក្រែន។

អភិបាលតំបន់រុស្ស៊ី លោក Andrei Klychko បាននិយាយថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានវាយប្រហារបណ្តាលឱ្យមានអគ្គីភ័យ ប៉ុន្តែមិនមានអ្នករងរបួសនោះទេ។ លោក​បាន​និយាយ​ថា យន្តហោះ​គ្មាន​មនុស្ស​បើក​ចំនួន ១១ គ្រឿង​ត្រូវ​បាន​បាញ់កម្ចេច។