មាត្រា ១៩ កថាខណ្ឌទី២ នៃព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា បានចែងថា «មន្ត្រីនគរបាលជាតិ និងយោធិន ដែលកំពុងបំពេញការងារតាមក្រសួង ស្ថាប័ននានារបស់រដ្ឋ ដែលទទួល បានគោរមងារឧកញ៉ាមុនព្រះរាជក្រឹត្យនេះចូលជាធរមាន ត្រូវស្នើសុំលាឈប់ប្រើប្រាស់គោរមងារឧកញ៉ា ឬ លាឈប់ពីក្របខណ្ឌមន្ត្រីនគរបាលជាតិ និងយោធិន បន្ទាប់ពីព្រះរាជក្រឹត្យនេះចូលជាធរមាន។»