គ្រប់ដំណាក់កាលទាំងអស់នៃការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការស៊ីវិល ក្រុមការងារនៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU) តែងតែមានវត្តមានចូលរួមតាមដាន និងសង្កេតការណ៍ជាប់ជាប្រចាំ ដើម្បីធានាថាការប្រឡងប្រជែងពិតជាប្រព្រឹត្តិទៅស្របតាមនិយាមនីតិវិធីប្រតិបត្តិស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល និងឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។
សូមអរគុណសម្រាប់ការចូលរួមក្នុងបេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈជាមួយគ្នា៕