កំណាត់ផ្លូវ ១ខ្សែនេះ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) តភ្ជាប់ពីផ្លូវជាតិលេខ ៥ ទៅដល់វត្តគំរាបរុក្ខារាម ក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ មានប្រវែង ៣ ៣០០ម៉ែត្រ ទទឹង ៨ម៉ែត្រ ក្រាលកៅស៊ូពីរជាន់ ៦ម៉ែត្រ ចិញ្ចើមក្រាលល្បាយក្រួស ម្ខាងៗ ១ម៉ែត្រ មានសំណង់លូមូលមុខ ១ ចំនួន ១០កន្លែង។ កំណាត់ផ្លូវនេះ បានបើកការដ្ឋាននៅក្នុងខែមីនា ឆ្នាំ២០២៤ ជាលទ្ធផលសម្រេចបាន ៩៥% គ្រោងនឹងបញ្ចប់នៅចុងខែឧសភា ឆ្នាំ២០២៤ នេះ។
គួរជម្រាបជូនផងដែរថា ការអញ្ជើញចុះត្រួតពិនិត្យការស្ថាបនាផ្លូវនាឱកាសនេះ គឺដើម្បីត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពក្នុងការសាងសង់ ក៏ដូចជាបច្ចេកទេស ក្នុងគោលដៅធានាគុណភាពផ្លុូវសម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋបានប្រេីប្រាស់យូរអង្វែង និងប្រកបដោយនិរន្ដរភាព។