
ខេត្តបាត់ដំបង៖ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអណ្ដើកហែប ចុះធ្វេីការឃាត់ខ្លួនជនសង្ស័យ១នាក់ក្រោយប៉ុនប៉ងរំលោភទៅលើនារីម្នាក់។ ចាប់ខ្លួននៅវេលាម៉ោង ១៣និង០០នាទី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នៅចំណុចទំនប់ស្វាយជួរ ស្ថិតក្នុងភូមិស្វាយជួរ ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលជនសង្ស័យឈ្មោះ ខុម ខឿយ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិស្វាយជួរ ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ក្រោយពីឃាត់ខ្លួនជនសង្ស័យបានសារភាពថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង០៧និង៣០នាទី ខ្លួនបានផឹកទឹកត្នោតជូរអស់ប្រហែលកន្លះលីត្រ បន្ទាប់មកខ្លួនក៏បានដើរទៅចំណុចទំនប់ស្វាយជួរ ស្ថិតក្នុងភូមិស្វាយជួរ ឃុំអណ្ដើកហែប ស្រុករតនរមណ្ឌល និង បានធ្វើសកម្មភាពចាប់ស្រ្តីឈ្មោះ ន.ល.ស អាយុ១៩ឆ្នាំ ផ្តួលទៅនឹងដីប៉ុនប៉ងរំលោភពិតប្រាកដមែន៕